គេហទំព័រ ខ្មែរថប់ញូស

Language

ពិតជាផ្គើនទៅនិងអនុសាសន៍ដ៍ថ្លៃថ្លារបស់សម្តេចប្រមុខរាជរដ្ឋាភិបាលយ៉ាងគគ្លើនមែន លោក(បញ្ញា)ហ៊ានបើកល្បែងស៉ីសងជល់មាន់អនឡាញ និងឆ្នោតឡូតូ យ៉ាងគគ្រឹកគគ្រេង នៅស្រុកស្វាយជ្រុំ សមត្ថកិច្ចនៅមូលដ្ឋានមិនបង្រ្កាបតើហេតុអ្វី?.....

ថ្ងៃ 09/28/2025 | ម៉ោង 11:00:00

ខេត្តស្វាយរៀង៖ មានសេចក្តីរាយការណ៍ពីបណ្តាញយកព័ត៌មានក៍ដូចជាសក្ខីកម្មប្រជាសហគមន៍ ដែលរស់នៅភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានផ្តល់ប្រភពច្បាស់ការមកថាល្បែងស៊ីសងជល់មាន់ និងឆ្នោតឡូតូខុសច្បាប់ តាមប្រព័ន្ធអនឡាញរបស់ ឈ្មោះ(បញ្ញា)
បាននិងកំពុងបើកដំណើរការ ឱ្យក្រុមអ្នកញៀនល្បែង ចេញចូលលេង យ៉ាងសប្បាយ ស្រែកហោកញ្រ្ជៀវ ត្រហឹងអឹងកងដោយមិនគោរពច្បាប់ហាមឃាត់ ឡើយ គួរបញ្ជាក់ច្បាស់ៗថា: ទីតាំងល្បែងនេះកំពុងប្រព្រឹត្រនៅចំណុច ក្បែរ សាលាបឋមសិក្សាក្រសាំងជ្រុំ និងជិតវត្តក្រសាំងជ្រុំស្ថិតនៅក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង។

មជ្ឈដ្ឋានទូទៅក្នុងតំបន់នោះមានសេចក្តីងើងឆ្ងល់ថា តើល្បែងស៊ីសងជល់មាន់ និងឡូតូខុសច្បាប់តាមអនឡាញ របស់ ឈ្មោះ(បញ្ញា) មួយកន្លែងនេះហេតុអ្វី មិនដែលឃើញមាន សមត្ថកិច្ចចុះមកទប់ស្កាត់ ឬបង្ក្រាបទាល់តែសោះ។ ការស្ងៀមស្ងាត់របស់អាជ្ញាធរមូលដ្ឋានគឺជាសញ្ញាភ្លើងខៀវ មួយផ្តើមចេញពីការឃុបឃិតគ្នាជាប្រព័ន្ធ ដែលជាប្រការធ្វើឱ្យប្រជាពលរដ្ឋក៍ដូចជាមហាជនសម្តែងនូវសេចក្តីព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះករណីល្បែងសុីសងនេះ(ពោលគឺ)ទីណាមានល្បែងសុីសងទីនោះអាចមានចោរកម្មដូចជា លួច ឆក់ ប្លន់ បង្ករអំពើហឹស្សាក្នុងក្រុមគ្រួសារ៘ ទាំងនេះហើយដែលជាកត្តា ធ្វើឲ្យប្រជាជនដាក់ការសង្ស័យថា: បើមិនមានការឃុបឃិតគ្នារវាងអ្នកបើកបនល្បែង អ្នកញៀនល្បែងនិងមន្ត្រីនៅមូលដ្ឋានទេនោះ គឺឈ្មោះ(បញ្ញា)ប្រាកដជាមិនអាចបើកលែងបានឡើយ ហេតុដូចម្តេចបានជានគរបាលប៉ុស្តិ៍រដ្ឋបាលគ្រួស ក៏ដូចជាអធិការនគរបាលស្រុកស្វាយជ្រុំ មិនបង្រ្កាបតើមានអ្វីនៅពីក្រោយវាំងនននៃបនល្បែងសុីសងខុសច្បាប់របស់ឈ្មោះ(បញ្ញា)នេះ ឬមួយអស់លោក សមត្ថកិច្ច ទាំងនោះបានលាភ សក្ការៈពីមេល្បែងសុីសងឈ្មោះ(បញ្ញា) ទេដឹងបានជាមិនបង្រ្កាប។

ប្រជាពលរដ្ឋនៅទីតាំង ល្បែងខាងលើស្នើ សុំលោកឧត្តម សេនីយ៍ទោ ពេជ្រ វីរះស្នងការនគរបាល ខេត្ត,ជាពិសេសលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង មេត្តា អន្តរាគមន៍ចាត់ កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែង ស៉ីសងជល់មាន់និង ឡូតូអនឡាញរបស់ឈ្មោះ (បញ្ញា) នៅត្រង់ ចំណុចខាងលើដោយក្ដីអនុគ្រោះផងទាន ដើម្បីរួមគ្នាគោរពអនុវត្តឲ្យខាងតែបាននូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែល រាជរដ្ឋាភិបាលបាន ដាក់ចេញដោយក្រសួង មហាផ្ទៃ ដើម្បីរក្សាសន្តិសុខ សណ្តាប់ សុវត្ថិភាពសង្គមក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋយើងទាំងអស់គ្នា៕ ktn post