ខេត្តសៀមរាប៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆេះផ្ទះ នៅចំណុចភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះឲ្យរលត់ និងមិនបណ្តាលឲ្យរាលដាលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ៕
ប្រភពរូបភាពនិងអត្ថបទដោយ: កងរាជអាវុធហត្ថសៀមរាប
កែសម្រួលដោយ:ម៉ែន សុវណ្ណ(wwwkehaktompor-khmertopnews.com.kh)







