គេហទំព័រ ខ្មែរថប់ញូស

Language

ករណីរក្សាទុក្ខ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)កើតហេតុថ្ងៃទី ២៦ខែ​ សីហា ឆ្នាំ២០២៥​ វេលាម៉ោង​ ២២និង​ ៣០នាទីចំណុច ភូមិ​រកា ឃុំរកា ស្រុក​កណ្តាលស្ទឹង​ ខេត្ត​កណ្តាល ។

ថ្ងៃ 08/28/2025 | ម៉ោង 12:00:00

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យចំនួន ០២ នាក់ ៖
១-ឈ្មោះ​ ស៊ីម សប្តាហ៍ ភេទ​ប្រុស​ អាយុ​ ២០ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានទីលំនៅ​ ភូមិរកា ឃុំរការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល  មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន)​ មានសារធាតុញៀនក្នុងទឹកនោម(+)។

២-ឈ្មោះ ធុច វិសាល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+)។ 

វត្ថុតាងចាប់យក
១-ថ្នាំញៀនចំនួន ០១កញ្ចប់តូចទម្ងន់ ០,០៤ក្រាម
២-ឧបករណ៍ប្រេីប្រាស់ថ្នាំញៀនមួយចំនួន 

ប្រភពបានបន្តទៀតថានៅថ្ងៃ ខែ ឆ្នាំ  កើតហេតុកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាសហការជាមួកម្លាំងប្រជាការពារបានចេញល្បាតតាមភូមិសាស្រ្តដែលតែងតែមានជនសង្ស័យប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀនពេលដែលដល់ទៅទីតាំងកើតហេតុក៏បានជួបនិងជនសង្ស័យម្នាក់កំកំពុងដើរតាមផ្លូវដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងក៍បានហៅសួរនាំជនសង្ស័យបានព្យាយាមរត់គេចខ្លួនពីកម្លាំងសមត្ថកិច្ចយើង ប៉ុន្តែក៍ត្រូវបានកម្លាំងយើងឃាត់ខ្លួនបាននិងឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់តូច និងឧករណ៍ប្រើប្រាស់មួយចំនួនទៀត ដែលជនសង្ស័យបានលាក់ទុកក្នុងហោបៅខោមុខខាងឆ្វេង បន្ទាប់មកកម្លាំងយើងបាននាំខ្លួនជនសង្ស័យរួមហ្នឹងវត្ថុតាងមកកាន់ផ្នែកជំនាញដើម្បីសួរនាំបន្តតែម្ដង។

ក្រោយពីកម្លាំងសមត្ថកិច្ចយើងបានសួរនាំរួចមកជនសង្ស័យឈ្មោះ ស៊ីម សប្តាហ៍ បានឆ្លើយប្រាប់សមត្ថកិច្ចយើងថា ថ្នាំញៀនចំនួន០១កញ្ចប់នេះគឺខ្លួនបានអោយលុយចំនួន៥០០០០រៀល (ប្រាំម៉ឺនរៀល)ទៅអោយឈ្មោះធុច វិសាលដើម្បីទៅទិញថ្នាំញៀន ពេលដែលទទួលបានចំលើយភ្លាមនៅវេលាម៉ោង ០៦ និង ៣០នាទីព្រឹកកម្លាំងសមត្ថកិច្ចក៍បានសុំគោលការណ៍ពីលោកអធិការ និង ជំនាញខេត្តដើម្បីបន្តនីតិវិធី ហើយក៍បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ធុច វិសាល យកមកកាន់ផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុកដើម្បីសួរនាំបន្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថាថ្នាំញៀនចំនួន ០១ កញ្ចប់នេះពិតជារបស់ពួកខ្លួនទាំងពីរនាក់ពិតប្រាកដមែន ដោយជនសង្ស័យឈ្មោះ ធុច វិសាល បានយកលុយពីឈ្មោះ ស៊ីម សប្តាហ៍ចំនួន ៥ ម៉ឺនរៀល ហើយបានទៅទិញថ្នាំញៀនពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅខាងត្បូងវត្តឧទុម្ពរដើម្បីយកមកប្រើប្រាស់ទាំងអស់គ្នា ។ក្រៅពីប្រេីប្រាស់ថ្នាំញៀនពួកខ្លួនទាំងពីរនាក់មិនដែលបានប្រព្រឹត្តបទល្មើស លួច ឆក់ ប្លន់ អ្វីឡើយ។

 ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីសាកសួរបន្ត និងក៏សាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕