គេហទំព័រ ខ្មែរថប់ញូស

Language

នៅសាលប្រជុំអគារសេនាធិការ លោកវរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំ....

ថ្ងៃ 08/25/2025 | ម៉ោង 04:00:00

សៀមរាប៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំអគារសេនាធិការ លោកវរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពទាំង២ លោក-លោកស្រីនាយការិយាល័យដែលមានការពាក់ព័ន្ធ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣ និងមេបញ្ជាការ កងអនុសេនាធំចល័ត អញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយ និងទទួលផែន ការពារ ៖
១-សិក្ខាសាលាស្តីពីឌីជីថលរូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ សម្រាប់ប្រទេសសមាជិកអាស៊ាន និង ប្រទេសទីម័រឡេស្ត (ថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៥) ។
២-មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២០២៥ (ថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥) ។
៣-បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន (ថ្ងៃទី០៨ ខែកញ្ញា ដល់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥) ។
រូបភាពនិងអត្ថបទ:ដោយកងរាជអាវុធហត្ថខេត្តសៀមរាប