គេហទំព័រ ខ្មែរថប់ញូស

Language

លោក ឧត្តមសេនីយ៍ត្រី​ សៀ​ ទីន អញ្ជើញចុះសួរសុខទុក្ខ គ្រួសារ​យោធិនដែលទាហានថៃបានចាប់ខ្លួនចំនួន ៦គ្រួសារ ដែលមានទីលំនៅក្នុងខេត្តសៀមរាប! # ផ្សាយចេញពីខេត្តសៀមរាប ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥

ថ្ងៃ 08/19/2025 | ម៉ោង 11:15:00

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី​ សៀ​ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំង អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំង​ថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់គ្រួសារយោធិនទាំង ៦គ្រួសារ ដែលទាហានថៃបានចាប់ខ្លួន​ដោយខុសច្បាប់ មិនទាន់ដោះលែង ក្នុងសមរភូមិទិសទី១ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមានទីលំនៅក្នុងខេត្តសៀមរាប៕