# ថ្ងៃច័ន្ទ២រោច ខែស្រាពណ៍ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ត្រូវនិងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មានខេត្តសៀមរាប បានជួបជុំសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានក្នុងខេត្តទាំងមូល ដើម្បីធ្វើការជំរុញណែនាំលើការគោរពក្រមសីលធម៌វិជ្ជាជីវៈ ក្នុងនាមជាអ្នកសារព័ត៌មាន ស្របពេលដែលប្រទេសយើងកំពុងមានបញ្ហាជាមួយប្រទេសជិតខាង ហើយក្នុងនោះផងដែរ អ្នកសារព័ត៌មានមានតួនាទីដ៍សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
#មន្ទីរព័ត៌មានខេត្តសៀមរាប











