គេហទំព័រ ខ្មែរថប់ញូស

Language

ក្រុមការងារ​រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកំពង់ភ្លុក តំណាងលោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកំពង់ភ្លុកបាននាំយកអំណោយ...

ថ្ងៃ 08/21/2025 | ម៉ោង 06:15:00

សៀមរាប៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារ​រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង តំណាងដោយលោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ឃុំកំពង់ភ្លុក បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពចំនួន០២គ្រួសារ នៅភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។​
១-លោក វ៉ាន់ វាល ភេទប្រុស អាយុ ៥៤ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥​ ។​
២-លោក តាន់ ស៊ន់ ភេទប្រុស អាយុ ៨៤ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥​ ។​
ប្រពភកងរាជអាវុហត្ថសៀមរាប