លោកជំទាវ លាង ខួចឆេង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងម៉ូតូជាច្រើនគ្រឿង ឧបត្ថម្ភលើកទឹកចិត្តដល់បណ្ដាកងកម្លាំងសមរភូមិមុខ ក្នុងខេត្តព្រះវិហារ ដែលបានបំពេញភារកិច្ចក្នុងការការពារសុខសន្តិភាព និងដែនអធិបតេយ្យជាតិជូនប្រជាពលរដ្ឋកម្ពុជា។
មានវត្តមានក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ, ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរ លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
១៨ កញ្ញា ២០២៦











