គេហទំព័រ ខ្មែរថប់ញូស

Language

នៅសាលប្រជុំអគារសេនាធិការដ្ឋាន លោកវរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរង លោក លោកស្រីនាយសេនាធិការរង ប្រធានមន្ទីរ ប្រធានអង្គភាព នាយការិយាល័យមានការពាក់ព័ន្ធ

ថ្ងៃ 07/23/2026 | ម៉ោង 01:45:00

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំអគារសេនាធិការដ្ឋាន លោកវរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរង លោក លោកស្រីនាយសេនាធិការរង ប្រធានមន្ទីរ ប្រធានអង្គភាព នាយការិយាល័យមានការពាក់ព័ន្ធ និង មេបញ្ជាការកងអនុសេនាធំចល័ត អញ្ជើញចូលរួមផ្សព្វផ្សាយផែនការ ការពារសន្តិសុខ និងផែនការហ្វឹកហ្វឺន ៖
១-កិច្ចប្រជុំ សហប្រតិបត្តិការអាស៊ានលើកទី២៣ អាស៊ានបូកលើកទី៨ កិច្ចការមុខងារសាធារណៈ និងព្រឹត្តិការណ៍ពាក់ព័ន្ធសម្រាប់ឆ្នាំ២០២៤-២០២៦ (នៅខេត្តសៀមរាប) ។
២-វគ្គបំប៉នជំនាញបច្ចេកវិទ្យា(ដ្រូន)ដល់កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។
៣-កិច្ចការងារប្រុងប្រៀប សម្រាប់កិច្ចប្រជុំកំពូលប្រាង់កូហ្វូនីលើកទី២០ នៅកម្ពុជា ។
ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយ សេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំលេង (Videos