គេហទំព័រ ខ្មែរថប់ញូស

Language

លោក ហួត សុធី សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ជ្រាវ អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ភូមិជ្រាវ

ថ្ងៃ 07/06/2026 | ម៉ោង 11:00:00

សៀមរាប ៖ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាឆទានភូមិជ្រាវ សង្កាត់ជ្រាវ លោក ហួត សុធី សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ជ្រាវ អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ភូមិជ្រាវ និងដោះស្រាយបញ្ហាប្រឈម សំណូមពរ និងលើកទិសដៅដើម្បីអនុវត្តបន្ត។ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ប្រធាន-អនុប្រធាន សមាជិក ក្រុមការងារខេត្តចុះជួយភូមិ ក្រុមការងារបក្សសង្កាត់ ប្រធាន-អនុប្រធានភូមិ យុវជនភូមិ ប្រធានក្រុមបក្ស មេគ្រួសារបក្ស និងសមាជិក សមាជិកាបក្ស ភូមិជ្រាវជាច្រើនរូបផងដែរ៕