សៀមរាប៖ លោកវរសេនីយ៍ឯក សុិន លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំអគារសេនាធិការដ្ឋាន លោកវរសេនីយ៍ឯក សុិន លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរង លោក លោកស្រី នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ ប្រធានអង្គភាពទាំង២ លោក លោកស្រី នាយការិយាល័យដែលមានការពាក់ព័ន្ធ និងមេបញ្ជាការកងអនុសេនាធំចល័ត អញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ៖
១.កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយ តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ លើកទី៤ ឆ្នាំ២០២៦ ។
២.ផ្សព្វផ្សាយផែនការ ពិធីសម្ពោធន៍ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ កោះកុង ។
តាមរយៈប្រព័ន្ធបញ្ជូនសំលេង និងរូបភាព (Video Conferrence) ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។











