គេហទំព័រ ខ្មែរថប់ញូស

Language

តាមរយៈ​លេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 កងរាជអាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍​ជួយពន្លត់ភ្លើងឆេះផ្ទះ!

ថ្ងៃ 01/18/2026 | ម៉ោង 03:00:00

នៅព្រឹក​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្ត​សៀមរាប បានទទួល​បណ្ដឹង​ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆេះផ្ទះ ស្ថិតនៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពី​ទទួលបានព័ត៌មាននេះភ្លាម កម្លាំង​ជំនាញ បានចូលរួម​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះនោះបានទាន់ពេលវេលា។​

ករណី​ខាងលើនេះ បណ្ដាលមកពីផ្ទុះសេរខ្សែរភ្លើង ធ្វើ​ឱ្យខូចខាត​ម៉ាស៊ីន​បោកខោអាវ​០១គ្រឿង និងសម្ភារៈ​ប្រើប្រាស់​មួយចំនួន​ មិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងមិនឆេះរាលដាលបន្តដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ។​

ជានិច្ច​ជាកាល អាវុធហត្ថខេត្តសៀមរាប តែងតែ​យកចិត្ត​ទុកដាក់ ចេញអន្តរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋ ពេលមានទុក្ខធុរៈផ្សេងៗ​ក្នុងខេត្តសៀមរាប។​ ក្នុងនោះដែរបើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប៕
# ដោយកងរាជអាវុធហត្ថខេត្តសៀមរាប