គេហទំព័រ ខ្មែរថប់ញូស

Language

កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ បន្តចុះធ្វើការផ្សព្វផ្សាយ អំពីគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន

ថ្ងៃ 01/17/2026 | ម៉ោង 08:30:00

ខេត្តសៀមរាប ៖ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ បានបន្តចុះធ្វើការផ្សព្វផ្សាយ អំពីគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការក៏ដូចជាកាត់បន្ថយបទល្មើសតាមមូលដ្ឋាន។