អាជីវកររកស៊ីដឹកទំនិញបានតវ៉ាជាមួយ គយចល័ត នៅភ្នំពេញថា គាត់រកស៊ីដឹកទំនិញទាំងនេះបានបង់ពន្ធត្រឹមត្រូវ ហើយហេតុអ្វី គយចល័ត ភ្នំពេញ ចាប់ទំនិញរបស់គាត់ទៀត ? គយចល័តតំបន់៣ គ្រប់គ្រងខេត្តចំនួន៣ដូចជា ខេត្តកំពង់ស្ពឺ•ព្រះសីហនុ និង កោះកុង។ គយចល័តតំបន់៣ បានឈរជើងនៅ ផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែក ស្រែអំបិលហើយពួកគេអាចឈរជើងនៅ វាលរេញ ស្រុកព្រៃនប់ មួយកន្លែងទៀតផង។
ការចុះបង្ក្រាបទំនិញគេចពន្ធរបស់ គយចល័តទូទាំងប្រទេស រយៈពេលនេះគឺបានបំបាក់មុខ គយចល័តតំបន់៣ យ៉ាងខ្លាំង។ កម្លាំងគយចល័តទូទាំងប្រទេស បានចុះចាប់ទំនិញគេចពន្ធបានជាច្រើនមុខទំនិញ និងជាច្រើនកន្លែងដូចជា នៅតាមម៉ាត ឃ្លាំងស្ដុកទំនិញរបស់ចិន និងនៅតំបន់សេដ្ឋកិច្ចពិសេស ផងដែរ។ ករណីបទល្មើសសេដ្ឋកិច្ចធ្ងន់ធ្ងរនេះលោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អេស៊ីយូ និងអធិការកិច្ចក្រសួង សេដ្ឋកិច្ច គួរចុះតែពិនិត្យមើលការងាររបស់លោក ហង្ស វណ្ណ ប្រធានគយចល័តតំបន់៣ នេះផង ថាតើគាត់កំពុងធ្វើអ្វីខ្លះ ? ការបង្ក្រាបទំនិញគេចពន្ធចុងទីខណៈក្រុមឈ្មួញរើទំនិញចូលឃ្លាំង នៅ ខេត្តព្រះសីហនុ ត្រូវបានគេរាយការណ៍មកថា ខេត្តព្រះសីហនុមានច្រកពីរសំខាន់ៗដែលទំនិញគេចពន្ធឆ្លងកាត់គឺ ទំនប់រលក និង ស្ទឹងហាវ។ ករណីនេះ ធ្វើឱ្យប្រភពខាងលើបានលើកជាសំណួរគ្មានចម្លើយថា ហេតុអ្វី គយចល័តតំបន់៣ របស់លោក ហង្ស វណ្ណ មិនធ្វើការចុះបង្ក្រាបទំនិញគេចពន្ធសោះអីចឹង ? តើគាត់កំពុងសម្ងំប្រមូល
លុយស្រង់ដើមមែន ? សព្វថ្ងៃទំនិញគេចពន្ធកើតមានឡើងស្ទើរពេញបន្ទុកនៅក្នុង ខេត្តព្រះសីហនុ។
ប្រភពបន្តទៀតថា ក្នុងមួយ ឡានកុងទ័រតឺ ឈ្មួញត្រូវបង់លុយចំនួន២៥០ដុល្លារទៅឱ្យ គយចល័តតំបន់៣ របស់លោក ហង្ស វណ្ណ កាលពីមុន ក៏ប៉ុន្តែឥឡូវនេះទំនងជាឡើងថ្លៃគឺអាចបង់លុយ ៣០០ ដុល្លារក្នុង មួយឡានកុងទ័រ តឺខណៈមួយថ្ងៃៗមាន ឡានកុងទ័រតឺ ធ្វើចរាចរាប់រយគ្រឿងទាំងយប់ទាំងថ្ងៃឆ្លងកាត់ ផ្លូវជាតិលេខ៤។ យោងតាមអាជីវករម្នាក់បានបង្ហើបថា ចំពោះឡានដឹកត្រី បន្លែ ផ្លែឈើ ពីសមុទ្រមក ភ្នំពេញ ឬពី ភ្នំពេញ ទៅខេត្តជាប់សមុទ្របើគយរកឃើញនូវបទល្មើស ត្រូវបង់លុយក្នុងមួយឡានសាំយ៉ុងពី១៥ម៉ឺន ទៅ៣០ម៉ឺនរៀលសុទ្ធតែគ្មានវិក័យបត្រ។ រីឯពេលចាប់រថយន្តដឹក ទំនិញម្តងៗបើនិយាយស្រុះស្រួលគ្នាបង់លុយក្នុងមួយឡាន២៥០០ដុល្លារបើមិនស្រុះស្រួលគ្នាទេ ត្រូវពិន័យទាំងក្បាលឡានទាំងទំនិញចាប់ពី ៥០០០ ដុល្លារ ទៅ៦០០០ដុល្លារ ក៏មានជាពិសេស ប្រភេទទំនិញគ្រឿងអេឡិចត្រូនិក បង្កប់ក្នុងទំនិញចម្រុះ។
ចំណែកលោក សែ សុឃន អ្នកនាំពាក្យ អគ្គនាយកដ្ឋានគយ ខេត្តព្រះសីហនុ ដល់តែលោកពិនិត្យមើលឡើងវិញសិន ព្រោះកន្លងមកមិនដឹងថា ឃ្លាំងមួយណាឱ្យពិតប្រាកដ។ ទាក់ទង គយចល័តតំបន់៣ឈរជើងនៅស្រែ អំបិល ចាំរាប់ ក្បាលឡានកុងទ័រតឺ យកលុយនោះ។
គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យអនុលោមភាពទំនិញពីសំណាក់ គយចល័តទូទាំងប្រទេស គឺដើម្បីពង្រឹងការបង់ពន្ធចូលថវិការដ្ឋ ក្រុមអាជីវករបង់ពន្ធចូលរដ្ឋក្នុងរង្វង់២០
ភាគរយតែប៉ុណ្ណោះ៕











