គេហទំព័រ ខ្មែរថប់ញូស

Language

កម្លាំងសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួនបុរសជាជនសង្ស័យម្នាក់ ប្រើកាំបិតចាក់លើស្ត្រីបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ....

ថ្ងៃ 09/12/2025 | ម៉ោង 03:30:00

ខេត្តសៀមរាប៖ ករណីបុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាបចាប់ខ្លួន នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ នេះតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប។ បន្ទាប់ពីរូបគេបានយកកាំបិតចុងស្រួចចាក់លើស្ត្រីជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហេតុការណ៍នេះបានកើតឡើងនៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រំប្រទល់ ជាប់ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការសាកសួរ នៅស្នងការរដ្ឋាននគរបាលខេត្តសៀមរាប ទោះជាយ៉ាងណាគេនៅមិនទាន់ដឹង អំពីរមូលរហេតុនៅឡើយទេ ទើបផ្តើមចេញកើតជាអំពើហិង្សាដ៍ព្រៃផ្សៃបែបនេះ ៕