គេហទំព័រ ខ្មែរថប់ញូស

Language

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសនីយ៍ត្រី ខៀវ ចាន់តារា នាយរងផ្នែកដែលបានទទួលមរណៈភាពដោយរោគាពាធ

ថ្ងៃ 01/12/2026 | ម៉ោង 06:15:00

សៀមរាប ៖ នៅរសៀលថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈជូនចំពោះសព លោកវរសេនីយ៍ត្រី ខៀវ ចាន់តារា នាយរងផ្នែករដ្ឋបាលសរុប ការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលត្រូវជាស្វាមីរបស់លោកស្រី ហុក ម៉ារឌី បានទទួលមរណៈភាព កាលពីថ្ងៃអាទិត្យ ៨រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១២:១៥នាទីរសៀល ក្នុងជន្មាយុ ៥១ឆ្នាំ ដោយរោគាពាធ ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមលំឱនកាយចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយគ្រួសារ ញាតិមិត្ត នៃសព ហើយសូមឧទ្ទិសដល់ ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ត្រី ខៀវ ចាន់តារា បានសោយសុខក្នុងសុគតិភពតាមបំណងប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយ៕