គេហទំព័រ ខ្មែរថប់ញូស

Language

លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់តំណាង ចុះសួរសុខទុក្ខ ព្រមទាំងនាំយកនូវថវិកាមួយចំនួន ជូនដល់មន្ត្រីនគរបាលដែលកំពុងមានជំងឺសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់

ថ្ងៃ 12/17/2025 | ម៉ោង 10:30:00

សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានចាត់លោកវរសេនីយ៍ឯក ទិត្យ ទសរិទ្ធ ស្នងការរង ទទួលជំនួយការដឹកនាំការងារការិយាល័យបណ្ដុះបណ្ដាល ដឹកនាំសហការី ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី សុទ្ធ សិទ្ឋ នាយរងការិយាល័យ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅបន្ទប់សង្គ្រោះបន្ទាន់ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
ក្នុងឱកាសនោះដែលលោកវរសេនីយ៍ឯក ស្នងការរង ក៏បាននាំយកនូវថវិការដ៏ថ្លៃថ្លាមួយចំនួន របស់លោកឧត្តមសេនីយ៍ទោ ស្នងការ ព្រមទាំងកងកម្លាំងនៃផែនការងារធនធានមនុស្សទាំងអស់ ជូនលោកវរសេនីយ៍ត្រី ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺផងដែរ ។ ជាមួយគ្នានោះផងដែរ លោកវរសេនីយ៍ឯក ស្នងការរង ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់លោកឧត្តមសេនីយ៍ទោ ស្នងការ និងជូនពរឲ្យលោកវរសេនីយ៍ត្រី ឆាប់បានជាសះស្បើយឡើងវិញ ៕