គេហទំព័រ ខ្មែរថប់ញូស

Language

ឧត្តមសេនីយ៍ត្រី សៀ ទីន បានផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ!

ថ្ងៃ 12/05/2025 | ម៉ោង 06:15:00

សៀមរាប៖ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំអគារសេនាធិការ លោកឧត្តមសេនីយ៍ត្រី សៀ ទីន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរងទទួលការងារជំនាញ លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកមេបញ្ជាការកងអនុសេនាធំចល័ត លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ អញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយផែនការការពារទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តខួបលើកទី៣០ និងផែនការ ការពារព្រះរាជពិធីកាត់ឬសសីមាព្រះវិហាវត្តកេតកន្យារាម ។
រូបភាពនិងអត្ថបទដោយ:កងរាជអាវុធហត្ថខេត្តសៀមរាប