គេហទំព័រ ខ្មែរថប់ញូស

Language

ក្រុមចម្រុះប្រតិបត្តការណ៍ចុះបង្ក្រាបករណីបទល្មើសនេសាទខុសច្បាប់ នៅស្រុកប្រាសាទបាគងនិងស្រុកសូទ្រនិគម ខេត្តសៀមរាប...

ថ្ងៃ 12/05/2025 | ម៉ោង 10:30:00

ខេត្តសៀមរាប៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ប្រាសាទ​បាគង​និងកម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចុះសហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានចេញប្រត្តិបត្តិការណ៍ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់ ចាប់ពីចំណុច ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង រហូតដល់កន្ទូរ
ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ 

ជាលទ្ធផល បានធ្វើការរុះរើនឹងកាប់បំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់ទាំងអស់ត្រូវបានបំផ្លាញចោលនៅកន្លែងរួមមាន៖ របាំងសាច់អួនក្រឡាតូចជាង ០៣ សង់ទីម៉ែត្រ ប្រវែង ២០០ ម៉ែត្រ និងបង្គោលចម្រឹងចំនួន ៨០ ដើមផងដែរ។​