នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានផ្តល់កិច្ចសម្ភាសន៍ ដេីម្បីប្រមូលទិន្នន័យសម្រាប់ការវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្ត មុខងារក្នុងវិស័យសុខាភិបាល និងការសិក្សាលទ្ធភាពក្នុងការផ្ទេរមុខងារ សុខាភិបាលពីរដ្ឋបាលខេត្ត ទៅរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ។
កិច្ចសម្ភាសនេះដឹកនាំដោយឯកឧត្តម បួន ហេង អគ្គនាយករង នៃក្រសួងមហាផ្ទៃ និងលោក លោកស្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល ដេីម្បីសម្រង់ទិន្នន័យ និងប្រមូលធាតុចូលនៃការអនុវត្ត មុខងារក្នុងវិស័យសុខាភិបាល និងការសិក្សាលទ្ធភាពក្នុងការផ្ទេរមុខងារសុខាភិបាលពីរដ្ឋបាលខេត្ត ទៅរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់។
# ប្រភពរដ្ឋបាលខេត្តសៀមរាប











