គេហទំព័រ ខ្មែរថប់ញូស

Language

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញបើកផ្តល់ថវិការសមាគមមិត្តនគរបាលជាតិកម្ពុជា ដល់ក្រុមគ្រួសារសមាជិកមរណភាព និងប្រពន្ធសមាជិកមរណភាព នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ថ្ងៃ 12/03/2025 | ម៉ោង 03:45:00

សៀមរាប ៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០៨:០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញជាអធិបតីភាពក្នុង ពិធីបើកផ្តល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់ក្រុមគ្រួសារសមាជិកមរណភាពចំនួន ៩នាក់ និងប្រពន្ធសមាជិកមរណភាពចំនួន ២នាក់ ស្មើនិងថវិកាសរុបចំនួន ៥៨.០០០.០០០៛ (ហាសិបប្រាំបីលានរៀល)។ ក្នុងនោះដែលក៏មានការចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ និងនាយផ្នែក នៃការិយាល័យបុគ្គលិកផងដែរ។

ក្នុងឱកាសសំណេះសំណាលនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសម្តែងនូវក្តីនឹករលឹក ហើយបានរំលឹកពីស្នាដៃមន្ត្រីនគរបាលមរណៈ ដែលបានបំពេញភារកិច្ច បម្រេីជាតិមាតុភូមិ និងប្រជាពលរដ្ឋ កន្លងមក ព្រមទាំងបានបន្សល់នូវស្នាដៃជាច្រេីនដល់មន្ត្រីនគរបាលជំនាន់ក្រោយជាគំរូ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់ក្រុមគ្រួសារមរណភាព ក្នុងនាមជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា ចំពោះការបាត់បង់សមាជិកសមាគម និងសមាជិកក្រុមគ្រួសារផងដែរ៕