គេហទំព័រ ខ្មែរថប់ញូស

Language

តាមរយៈ​លេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 កងរាជអាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍​ជួយពន្លត់ភ្លើងឆាបឆេះប្រេងសាំង!

ថ្ងៃ 11/26/2025 | ម៉ោង 08:15:00

នៅរសៀល​ថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្ត​សៀមរាប បានទទួល​បណ្ដឹង​ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆាបឆេះប្រេងសាំង ស្ថិតនៅចំណុចភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពី​ទទួលបានព័ត៌មាននេះភ្លាម កម្លាំង​ជំនាញ និងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងសៀមរាប បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆាបឆេះប្រេងសាំងនោះបានទាន់ពេលវេលា។​

ករណី​ខាងលើនេះ បណ្ដាលឱ្យខួចខាត​ម៉ូតូ​០១គ្រឿងទាំងស្រុង និងរថយន្ត០១គ្រឿង ឆេះខួចមួយកំណាត់ក្រោយ បន្ថែម​មិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងមិនឆេះរាលដាលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ។​

ជានិច្ច​ជាកាល អាវុធហត្ថខេត្តសៀមរាប តែងតែ​យកចិត្ត​ទុកដាក់ ចេញអន្តរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋ ពេលមានទុក្ខធុរៈផ្សេងៗ​ក្នុងខេត្តសៀមរាប។​ ក្នុងនោះដែរបើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប៕