សៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបនៅរសៀលថ្ងៃអាទិត្យ ៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំ សហការី ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក ផាត ចន មន្រ្តីបម្រើការងារនៅ វរសេនាតូចលេខ៤២១ កងពលថ្មើជើងលេខ៤២ ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្ម ។
មរណភាពរបស់ លោកព្រិន្ទបាលឯក ផាត ចន គឺជាការបាត់បង់នូវស្វាមី ដែលប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុក ប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រធីតា ហើយក៏ជាការបាត់បង់នូវមន្រ្តីដ៏ឆ្នើម និងដ៏អង់អាចក្លាហាន មួយរូបដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ ក្នុងស្មារតីតស៊ូបំពេញការងារប្រកបដោយឆន្ទៈ មនសិការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន ។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមលំឱនកាយចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយគ្រួសារ ញាតិមិត្ត នៃសព ហើយសូមឧទ្ទិសដល់ ដួងវិញ្ញាណក្ខន្ធ លោកព្រិន្ទបាលឯក ផាត ចន បានសោយសុខក្នុងសុគតិភពតាមបំណងប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយ៕



