គេហទំព័រ ខ្មែរថប់ញូស

Language

លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង តំណាង​លោកឧត្ដមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំក្រុមការងារ នៃកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមគោរពវិញ្ញាណ...

ថ្ងៃ 11/21/2025 | ម៉ោង 12:30:00

លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង តំណាង​លោកឧត្ដមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំក្រុមការងារ នៃកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមគោរពវិញ្ញាណ...

ផ្សាយចេញថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ដោយអង្គភាពktn post

ខេត្តសៀមរាប៖លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង តំណាង​លោកឧត្ដមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំក្រុមការងារ នៃកងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ អាន សែន នាយទាហាន​ នៃកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលមរណ:ភាព នៅវេលាម៉ោង ០១:៣០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ​ សពតំកល់ធ្វេីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅក្នុងភូមិពោធិបុស្ស សង្កាត់​ស្វាយដង្គំ ក្រុងសៀមរាប​ ខេត្តសៀមរាប។

ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោកវរសេនីយ៍ឯក ស៊ិន លី តំណាង​លោកឧត្តមសេនីយ៍ត្រី​ សៀ​ ទីន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះក្រុមគ្រួសារសព និងបាននាំយកនូវថវិការបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ថវិកាចំនួន ៥,០០០,០០០រៀល និងថវិកាចូលរួមរបស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ៥០០,០០០រៀល សរុបទាំងអស់ចំនួន ៥,៥០០,០០០រៀល (ប្រាំលានប្រាំសែនរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ទោ អាន សែន​ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ។ តំណាងគ្រួសារសព ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត និងការលះបង់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ព្រមទាំងក្រុមការងារ នៃកងរាជអាវុធហត្ថខេត្តសៀមរាប និងបានជូនពរឱ្យជួបតែសុខភាពល្អបរិបូណ៍ ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
#ផ្សាយបន្តពីកងរាជអាវុធហត្ថខេត្តសៀមរាប