សៀមរាប ៖ នៅរសៀលថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០នាទី នៅបរិវេណវត្តកេសរារាម ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់ លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ (ស្តីទី) ដឹកនាំសហការី ចុះប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី “ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ” ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិ ម្ចាស់អាជីវកម្ម និងតំណាងម្ចាស់បន្ទប់ជួល ផ្ទះជួល ផ្ទះសំណាក់ ប៊ូទិច សរុបចំនួន ៤៩នាក់ (ស្រី ២៤នាក់) ៕
#ប្រភពស្នងការនគរបាលខេត្តសៀមរាប



