សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩:០០នាទី នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ ធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់កម្មវិធីផ្សារទឹក និងជិះទូកកំសាន្ត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ៕
រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ











