គេហទំព័រ ខ្មែរថប់ញូស

Language

ពិធីចែកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត

ថ្ងៃ 11/02/2025 | ម៉ោង 03:15:00

ខេត្តសៀមរាប៖នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តសៀមរាប នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុង​ពិធីចែកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់នាយ នាយរង និងពលអាវុធហត្ថ នៃកងរាជអាវុធហត្ថខេត្តសៀមរាបទាំងអស់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានណែនាំដល់ នាយ នាយរង និងពលអាវុធហត្ថ​ទាំង​អស់ ត្រូវត្រៀម​អនុវត្តផែនការ ការពារធានាសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ ជូនចំពោះភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ជើញមកកម្សាន្ត ក្នុងកម្មវិធីផ្សារទឹក និងជិះទូកកម្សាន្ត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប (ចាប់ពីថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥) ដែលប្រារព្ធធ្វើនៅសួនច្បារព្រះរាជដំណាក់ និងតាមដងស្ទឹងសៀមរាប។
#ដោយកងរាជអាវុធហត្ថសៀមរាប