គេហទំព័រ ខ្មែរថប់ញូស

Language

ឧត្តមសេនីយ៍ត្រី សៀ ទីន បានបន្តចុះត្រួតពិនិត្យមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អង្គរជុំ ពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ!

ថ្ងៃ 10/27/2025 | ម៉ោង 05:15:00

សៀមរាប៖នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរងទទួលការងារជំនាញ និងក្រុមការងារ បន្តចុះត្រួតពិនិត្យពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ សម្រាប់ថ្ងៃទី២ សប្ដាហ៍ទី៣ ក្នុងឆមាសទី២ ឆ្នាំ២០២៥ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ។ ក្នុងនោះ​លោកមេបញ្ជាការ បានចាត់ឱ្យក្រុមការងារការិយាល័យផ្គត់ផ្គង់ វាស់កាត់មួកប៉េរ៉េ ជូននាយ នាយរង និងពលអាវុធហត្ថទាំងអស់ ព្រមទាំង​បន្តចុះត្រួតពិនិត្យនូវទីតាំងសំខាន់ៗ ក្នុងភូមិសាស្ត្រស្រុកជាក់ស្ដែង។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនដល់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ទទួលបានគ្រប់ៗគ្នា ព្រមទាំងកាបូបពេទ្យចំនួន ២ឈុត ដែលមានសម្ភារៈសម្រាប់សង្រ្គោះបឋម (មាន ១៣មុខ) ប្រគល់ជូនដល់អង្គភាពផងដែរ។
#ដោយកងរាជអាវុធហត្ថខេត្តសៀមរាប