គេហទំព័រ ខ្មែរថប់ញូស

Language

ជនសង្ស័យពាក់ព័ន្ធករណី ហិង្សា​ដោយ​ចេតនាមានស្ថានទម្ងន់ទោស ត្រូវ​បានកងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃាត់​ខ្លួន និងបញ្ជូនទៅសាលាដំបូង!​

ថ្ងៃ 10/08/2025 | ម៉ោង 09:15:00

ខេត្តសៀមរាប៖ នៅវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនសង្ស័យ០១នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនាមានស្ថានទម្ងន់ទោស នៅចំណុចតាមផ្លូវបេតុង ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបបានឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ វ៉ាន់ សុខ​ថេប ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរគ្មាន មានទីនៅបច្ចុប្បន្នភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម​ ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តសៀមរាប។

អង្គហេតុ៖ កាលពីថ្ងៃទី០៤ ខែតុលា​ ឆ្នាំ២០២៥ វេលាម៉ោង០០:២០នាទីរំលងអធ្រាត ស្ថិតនៅចំណុចភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីហិង្សា​ដោយ​ចេតនាមានស្ថានទម្ងន់ទោស បង្កឡើង​ជនសង្ស័យឈ្មោះ វ៉ាន់ សុខថេប និងបក្ខពួកមានគ្នា០៣នាក់ បានជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់។

តាមការបំភ្លឺរបស់ជនសង្ស័យឈ្មោះ វ៉ាន់ សុខថេប បានឆ្លើយសារភាពថារូបខ្លួន និងបក្ខពួក ពិតជាបានជិះម៉ូតូដេញកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។​

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នេះបើយោងតាមប្រភពនៃកងរាជអាវុធហត្ថខេត្តសៀមរាប។ ktnpost